Wednesday, October 18, 2017

នាយករដ្ឋមន្ត្រី ថៃ⁣ជួប⁣ជាមួយ ប្រធានាធិបតីអាមេរិកដូណាល់⁣⁣⁣⁣ ត្រាំដើម្បីពង្រឹងទំនាក់ទំនង

លោកនាយក​រដ្ឋមន្ត្រី​ថៃ​ Prayuth Chan-o-cha បានជួប​ជាមួយ​ប្រធានាធិបតី​ Donald Trump ក្នុង​សប្តាហ៍​នេះ​នៅពេល​ដែល​ស.រ.អា.និង​ប្រទេសថៃស្វះស្វែងធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេសទាំង​ពីរនេះ​មានការលូតលាស់​ជា​ថ្មី។ ការ​ទាក់ទង​គ្នា​រវាង​ប្រទេសទាំង​ពីរ​នេះមាន​ភាពតានតឹងចាប់តាំង​ពី​អតីតឧត្តមសេនីយ​ថៃ​រូបនេះ​បានទម្លាក់រដ្ឋាភិបាលមួយ​ជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យពី​អំណាចនៅ​ក្នុង​រដ្ឋប្រហារ​យោធាមួយ​កាល​ពីឆ្នា២០១៤។
លោក Prayuth​ ដែល​ជា​អតីតអគ្គមេបញ្ជាការ​នៃ​កងទ័ព​ថៃបានមានប្រសាសន៍ប្រាប់ផ្នែកផ្សាយ​ជា​ភាសាថៃ​នៃ​ VOAនៅ​ក្នុង​សេចក្តី​សម្ភាសន៍​ផ្តាច់មុខមួយថា⁣ «កាលពីបី​ឆ្នាំ​កន្លងទៅ​នេះ​មានការអភិវឌ្ឍន៍​ជា​វិជ្ជមាន​ពី​ព្រោះ​ស.រ.អា.ឃើញអ្វី​ដែល​យើងបានធ្វើ។​ ​អាមេរិក​ឃើញអ្វី​ដែល​យើង​បានធ្វើ ទោះ​ណា​ជា​យើង​បានឡើងមក​កាន់អំណាច​បែបណា​ក៏​ដោយ»។
ជំនួបទីមួយ​របស់លោក Prayuth ជាមួយ Trump មានឡើងតែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​តុលាការ​មួយ​ក្នុង​ប្រទេសថៃបានកាត់ទោសដោយកំបាំងមុខនូវ​លោកស្រី Yingluck Shinawatra នាយក​រដ្ឋមន្ត្រី​ដែលលោក Prayuth បានទម្លាក់ពីតំណែងឱ្យជាប់គុកប្រាំ​ឆ្នាំ​ដោយសារ​ការ​ធ្វេសប្រហែសបែបព្រហ្មទណ្ឌ​ទាក់ទិននឹងកម្មវិធី​ផ្តល់ប្រាក់ជំនួយ​បន្ថែមដើម្បី​ទិញ​អង្ករ​ដោយមានតម្លៃ​ខ្ពស់ពី​ក្រុមកសិករ​ដែលគ្មានជោគជ័យ​ក្នុងការ​បង្កើនប្រាក់ចំណូលរបស់​ក្រុម​អ្នកស្រែទាំង​នេះ។
ក្រុមការពារ​សិទ្ធិមនុស្សនិង​ស.រ.អា.បានរិះគន់ដល់ការ​ធ្វើអន្តរាគមន៍​នៃ​ក្រុមយោធា​ថៃដោយនិយាយ​ថា​មានការ​ចុះថមថយ​នៃការ​គោរពសិទ្ធិមនុស្សនិង​ស្ថាប័ន​ប្រជាធិបតេយ្យដូច​ជា​សេរីភាព​កាសែត​ជាដើមដូចដែលបានត្រូវបង្ហាញ
ដោយ​ការ​បំបិទ​មាត់លោក Pravit Rojanaphruk ដែល​ជា​អ្នកសារព័ត៌មានល្បី​ឈ្មោះម្នាក់។​
លោកនាយករដ្ឋមន្ត្រី​ Prayuth បានមានប្រសាសន៍​បង្ហាញ​ហេតុផល​ថា​សកម្មភាពនោះរបស់ក្រុមយោធា​ថៃ​ជា​ការ​ចាំ​បាច់​ដើម្បី​ធ្វើឱ្យ​ប្រទេសមានស្ថិរភាព៕

No comments:

Post a Comment