Monday, November 6, 2017

បុរសម្នាក់ទិញ iPhone X រាប់សិបគ្រឿង ដើរចែកឲ្យអ្នកដែលធ្វើដំណើរតាមផ្លូវ ដែលមិនធ្លាប់ស្គាល់គ្នាសោះ

បរទេស ឆេណែលយូធូបមួយមានឈ្មោះថា BigDawsTv បានបង្ហោះវីដេអូមួយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

បុរសរូបនោះមានឈ្មោះថា Dawson បានរៀបរាប់ក្នុងវីដេអូរបស់ខ្លួនថា រូបគាត់បានភ្ញាក់ពីដំណេកនៅម៉ោង ៤ទាបភ្លឺ ដើម្បីទៅទិញទូរស័ព្ទ iPhone X ចំនួន ៨គ្រឿងពីហាងរបស់ Apple។ នៅពេលដែលលោកទទួលបានទូរស័ព្ទទាំង៨គ្រឿងនោះហើយ លោកបានយកទូរស័ព្ទទាំងនោះ មកធ្វើការចែកជូនអ្នកធ្វើដំណើរដែលមិនស្គាល់គ្នាសោះនៅតាមដងផ្លូវចំនួន៦នាក់។
នៅក្នុងវីដេអូបានរៀបរាប់ឲ្យដឹងទៀតថា គោលបំណងដែល Dawson ធ្វើបែបនេះ គឺដើម្បីឲ្យមនុស្សដែលទទួលបានទូរស័ព្ទនោះ មានអារម្មណ៍សប្បាយរីករាយជាមួយនឹងអ្វីដែលលោកបានធ្វើ។ តែយ៉ាងណាក៏ដោយ គាត់បានសន្ទនាជាមួយមនុស្សមួយចំនួន ដើម្បីដឹងច្បាស់ពីពួកគេសិន មុនពេលហ៊ុចទូរសព្ទទៅឲ្យ៕
ដើម្បីឲ្យដឹងកាន់តែច្បាស់ តោះតាមដានទស្សនាវីដេអូទាំងអស់គ្នា៖ 
សកម្មភាពរបស់លោក Dawson ចែកជូនទូរស័ព្ទ
សកម្មភាពរបស់លោក Dawson ចែកជូនទូរស័ព្ទ

No comments:

Post a Comment